Student's Day

Welcome to T3CON12 ASIA!!!

19 August 2012, Phnom Penh, Cambodia-Japan Cooperation Center (CJCC)

TYPO3 Conference 2012 Asia was an international web conference held for the first time in Asia featuring more than 20 international and regional experts in the field of web and mobile development. Following the conference, there was Student's Day dedicated to bringing the IT world to them. It was a unique opportunity for students to connect with successful international and local technology companies, web developers from around the world and mobile experts.

Check out the schedule

សិក្ខាសាលាស្តីពី TYPO3សំរាប់សិស្ស និស្សិត៖

សូម​ស្វាគមន៍​មក​កាន់​ សន្និសីទ​បច្ចេកវិទ្យា (T3CON12 Asia)។​ TYPO3 Conference 2012 គឺ​ជា​សន្និសីទ​បច្ចេកវិទ្យា​អន្តរជាតិ ដែល​បាន​ប្រព្រឹត្ត​ឡើង​ជា លើក​ដំបូង​នៅ​តំបន់​អាស៊ី ហើយ​ប្រទេស​កម្ពុជា​ជា​អ្នក​រៀបចំ​ឡើង ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ពី​ប៉ែក​អឺរ៉ុប ដូច​ជា​ប្រទេស ស្វីស អាល្លឺម៉ង់ និង ប្រទេស​នៅ​តំបន់​អាស៊ី ដូចជា ប្រទេសជប៉ុន ឥណ្ឌា វៀតណាម ថៃ ។ល។ វេទិកា​នេះ​ផ្តល់​នូវ ចំណេះដឹង​បច្ចេកវិទ្យា ដែល​ជា​ទំនោរ​ចុង​ក្រោយ​នៃ​ការអភិវឌ្ឍន៍​វែបសាយ និង ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ ទូរស័ព្ទ​ដៃ។ ហើយ​វា​ក៏​ជា​ឱកាស​ដ៏​សំខាន់​សម្រាប់​សិស្ស និស្សិត​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ​​ ពី​អ្នក​អភិវឌ្ឍន៍​វែបសាយ​បរទេស និង​ពី​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ជា​ច្រើន។

សន្និសីទ​នេះ​បានប្រព្រឹត្ត​ឡើង​នៅ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន​ (សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ) អាសយដ្ឋាន ផ្លូវ សហពន្ធ័​រុស្សី សង្កាត់ ទឹក​ល្អក់ 1 ខណ្ឌ​ទួលគោក​ ក្រុង​ភ្នំពេញ។

សូមមើលកាលវិភាគ